ចម្លាក់ប្រាក់ គ្រឿងលម្អបង្ហាញពីវប្បធម៌ជាតិ

ចម្លាក់ប្រាក់ គ្រឿងលម្អបង្ហាញពីវប្បធម៌ជាតិ

ប្រាក់ជារ៉ែធម្មជាតិក្រោមដីដ៏មានតម្លៃមួយប្រភេទ និងអាចយកទៅឆ្នៃជារបស់ប្រើប្រាស់និងវត្ថុលំអផ្សេងៗ។ របស់ធ្វើពីប្រាក់ដែលគេប្រទះឃើញញឹកញាប់ជាងគេគឺចម្លាក់ប្រាក់ដែលភាគច្រើនត្រូវបានប្រើប្រាស់ជារបស់លំអ ឬជាវត្ថុអនុស្សាវរីយ៍។

ក្រៅពីជារបស់លំអ ចម្លាក់ប្រាក់នេះក៏អាចបង្ហាញពីអត្តសញ្ញាណនៃវប្បធម៌ជាតិផងដែរតាមរយៈក្បាច់ចម្លាក់ខ្មែរដែលឆ្លាក់ដោយដៃផ្ទាល់របស់ជាងទង។

លោក មាឃ លាភ ឆ្លាក់ប្រាក់នៅហាងរបស់លោកក្នុងរាជធានីភ្នំពេញ
លោក មាឃ លាភ ឆ្លាក់ប្រាក់នៅហាងរបស់លោកក្នុងរាជធានីភ្នំពេញ

លោក មាឃ លាភ គឺជាជាងទងចម្លាក់ប្រាក់ម្នាក់ក្នុងរាជធានីភ្នំពេញ។ បុរសមកពីខេត្តកំពង់ស្ពឺរូបនេះបានឱ្យដឹង លោកប្រកបមុខរបរនេះជិត២០ឆ្នាំមកហើយ ដោយសារចំណូលចិត្តនិងជាជំនាញតត្រកូលពីឪពុករបស់លោក។ លើសពីនេះ លោកថាចំណុចដែលសំខាន់គឺលោកចង់ឱ្យបរទេសស្គាល់វប្បធម៌របស់ខ្មែរតាមរយៈស្នាដៃរបស់លោក។

លោក មាឃ លាភ បានឱ្យដឹងថា ចម្លាក់ប្រាក់ជាប្រភេទកាងារមួយដែលទាមទារការយកចិត្តទុកដាក់ និងដាក់អារម្មណ៍ច្រើន។ លើសពីនេះ លោកថា ការងារចម្លាក់ប្រាក់នេះត្រូវការប្រើពេលវេលាយូរ ទើបបានជាផលិតផលសម្រេចមួយដែលល្អ។

អ្នកស្រី ហែម ណាវី អាជីវករលក់គ្រឿងលម្អធ្វើពីប្រាក់ នៅខាងត្បូងផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ
អ្នកស្រី ហែម ណាវី អាជីវករលក់គ្រឿងលម្អធ្វើពីប្រាក់ នៅខាងត្បូងផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ

អ្នកស្រី ហែម ណាវី ដែលជាអាជីវករលក់គ្រឿងលម្អធ្វើពីប្រាក់ នៅខាងត្បូងផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ បានឱ្យថា ជាងចម្លាក់ប្រាក់មានការថយចុះ ខណៈពេលដែលតម្រូវការភ្ញៀវនៅតែមាន។

ចម្លាក់ប្រាក់
ចម្លាក់ប្រាក់

 

ចែករំលែកតាម៖