​ធនាគារ​អភិវឌ្ឍន៍ជនបទ​ប្រកាស​រក​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​ស្រូវ​

​ធនាគារ​អភិវឌ្ឍន៍ជនបទ​ប្រកាស​រក​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​ឃ្លាំង​ស្តុក ​និង​ឡ​សម្ងួត​ស្រូវ​

កសិករ​ប្រមូល​ផលស្រូវ​កាលពីកន្លងទៅ

​ធនាគារ​អភិវឌ្ឍន៍ជនបទ (Rural Development Bank of Cambodia) ប្រកាស​ជា​សាធារណៈដល់​ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធន៍​​ពាក់ព័ន្ធ​​វិស័យ​ស្រូវ​-​អង្ករ ចូលរួម​ដេញថ្លៃ​សម្រាប់​គម្រោង​ក្នុង​ការអភិវឌ្ឍ​និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​និង​ឡ​សម្ងួ​ត​ស្រូវ។​

​សេចក្តីប្រកាស​របស់​ធ​នា​គារ​អភិវឌ្ឍន៍ជនបទ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា បានឱ្យដឹងថា ការអភិវឌ្ឍ​និង​ធ្វើ​ប្រតិបត្តិកា​រលើ​ឃ្លាំង​ស្តុក​ស្រូវ​ចាប់ពី​៥០០០០​តោនឡើងទៅ និង​ឡ​សម្ងួ​តស្រូវ​ដែល​មាន​សមត្ថ​ភាព​សម្ងួត​បាន​ចាប់​ពី​១៥០០​តោន​ឡើងទៅ​ក្នុង​មួយថ្ងៃ នៅ​តាម​ទីតាំង​នៃ​ខេត្ត​ចំនួន​៣​គឺ ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ​។ ដោយឡែក​ចំពោះ​បរិមាណ​និង​ទំហំ​ឃ្លាំង​ស្តុក​ស្រូវ​និង​ឡ​សម្ងួ​តស្រូវ អាច​មាន​ការប្រែប្រួល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៅតាម​តម្រូវការ​ជាក់ស្តែង​។​

​សេចក្តីប្រកាស​ដដែល​លើកឡើងថា ដើម្បី​អាច​ចូលរួម​ដេញថ្លៃ​គម្រោង​ឃ្លាំង​ស្តុក​និង​ឡ​សម្ងួ​តស្រូវ​នេះបាន រាល់​សំណើ​គម្រោង​ដែល​លើកឡើង​នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្អែក​លក្ខខណ្ឌ​ដូច​ជា​៖ ជា​ក្រុមហ៊ុនដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​កម្ពុជា និង​បង្ហាញ​ឱ្យ​ច្បាស់លាស់​នូវ​ប្រវត្ថិ​ប្រតិបត្តិកា​រ​កិន​ស្រូវ​និង​ប្រព័ន្ធ​គ្រប់គ្រង​ឃ្លាំង​។​

លើសពីនេះ ក្រុមហ៊ុន​ត្រូវ​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​កសិកម្ម​ក្នុង​តំបន់ និង​ប្រមូល​ទិញ​ស្រូវ​ពី​សហគមន៍​ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ ក្រុមហ៊ុន​ត្រូវ​មាន​លទ្ធភាព​ផ្តល់​ដី​បម្រុង​សមស្រប​សម្រាប់​ការអភិវឌ្ឍ​ឃ្លាំង​ស្តុក​ស្រូវ​និង​ឡ​សម្ងួ​តដែល​មាន​ទំហំ​យ៉ាងតិច​៥​ហិកតា​ឬ​ប្រហាក់ប្រហែល​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ​ក៏​បាន​បញ្ជាក់ទៀតថា រាល់​សំណើ​គម្រោង​ទាំង​អស់រួមមាន​ទាំង​គម្រោង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស នឹង​ត្រូវបាន​ត្រួតពិនិត្យ ព្រមទាំង​វាយ​តម្លៃ​ដោយ​ឯករាជ្យ ដោយ​ក្រុមហ៊ុន Mekong Strategic Partners​។ ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​នូវ​បញ្ជី​សម្រាំង​អ្នកដេញថ្លៃ ដែល​មាន​គុណភាព​គ្រប់គ្រាន់ ជូន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដើម្បី​​ពិនិត្យ និង​សម្រេច​គម្រោង​៕

ចែករំលែកតាម៖