Liger សាលាបណ្ដុះទំពាំងកម្ពុជា

Liger សាលាបណ្ដុះទំពាំងកម្ពុជា

សកម្មភាព​សិស្ស​នៅ​សាលា​ Liger

មានទីតាំងនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាលាអន្តរជាតិឡៃហ្គឺ(Liger) គឺជាសាលាមួយដែលបានជ្រើសរើសយកការបង្រៀនបែបថ្មី  គឺផ្ដោតទៅលើសហគ្រិនភាព។

សាលានេះបានធ្វើដំណើរជុំវិញកម្ពុជា ដើម្បីស្វែងរកក្មេងៗណាដែលមានសក្តានុពលដើម្បីទទួលបានការសិក្សាបែបថ្មីនេះ។ ក្មេងៗទាំងនេះហើយដែលពួកគេជឿជាក់ថានឹងក្លាយជាអ្នកផ្លាស់ប្តូរកម្ពុជា និងផ្លាស់ប្តូរអ្នកជំនាន់ក្រោយរបស់ពួកគេបន្តទៀត។

សាលានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយលោក Travor Gile ជាអ្នកជំនួញម្នាក់នៅអាមេរិក និងភរិយារបស់លោក។

បន្ទាប់ពីសាលានេះត្រូវបានបង្កើតឡើងអស់រយៈពេល៤ឆ្នាំ លោក Travor Gile បានមើលឃើញ ពីការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ដែលលោកហើយនិងក្រុមការងារនឹកស្មានមិនដល់ថា ប្រព័ន្ធបង្រៀននៅទីនេះ បានធ្វើឲ្យកុមារកម្ពុជាផ្លាស់ប្តូរ និងអភិវឌ្ឍនខ្លួនបានយ៉ាងឆាប់រហ័ស។

លោក Travor Gile មិនត្រឹមតែចង់បង្កើតសាលាបែបនេះ នៅកម្ពុជានោះទេ ប៉ុន្តែលោកថែមទាំង ចង់បង្កើត Liger Learning Center នៅទូទាំងពិភពលោកផងដែរ ព្រោះលោកបានគិតថា ការធ្វើ បែបនេះ នឹងជួយឲ្យពិភពលោកមានសន្តិភាព៕

ចែករំលែកតាម៖