ស្ថានទូតខ្មែរនៅកូរ៉េរៀបចំសិក្ខាសាលាស្ដីពីសុខភាពជូនប្រជាពលរដ្ឋចូលរួមដោយឥតគិតថ្លៃ

ស្ថានទូតខ្មែរនៅកូរ៉េរៀបចំសិក្ខាសាលាស្ដីពីសុខភាពជូនប្រជាពលរដ្ឋចូលរួមដោយឥតគិតថ្លៃ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​គ្រោង​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​សុខភាព​ក្រោមប្រធានបទ “ ឥទ្ធិពល​សុខភាព​ផ្លូវចិត្ត​លើ​ផ្លូវកាយ” ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅទីនោះ​បាន​ចូលរួម​ដោយ​ឥតគិតថ្លៃ។

សេចក្ដី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ចុះ​ថ្ងៃទី​១៤ ខែ​មករា ដែល​ត្រូវ​បាន​ចែករំលែក​លើទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​បាន​ឱ្យ​ដឹង​ថា ស្ថានទូត​​រៀបចំ​សិក្ខាសាលា​នេះ​​ឡើង​ «ក្នុង​គោលបំណង​ចូល​រួមចំណែក​លើកកម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋក៏ដូចជា​ផ្សព្វផ្សាយ​ពុទ្ធិ ព្រះធម៌​វិន័យ និង​ការអប់រំ​ផ្លូវចិត្ត ដើម្បី​ឆ្លើយតប​សំណូមពរ​របស់​ប្រជាពលរដ្ឋខ្មែរ»។ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយនឹង​លំនៅឋាន​អារ៉ាខាវ៉ា​ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី (រូបពីទំព័រហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ)
ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្ដី (រូបពីទំព័រហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ)

សេចក្ដី​ជូនដំណឹង​ដដែល​ឱ្យដឹង​ទៀត​ថា វាគ្មិន​ដែល​នឹង​និមន្ដនិង​អញ្ជើញ​ចូលរួម​រួមមាន​ព្រះគ្រូ​ធម្មាចារ្យ ផលធរោ ផុន ភក្ដី និង​លោក អៀង សុធារ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា។

សិក្ខាសាលា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ហាង​ខ្មែរ​ល្ងាច​នឹក​ ក្នុង​ទីក្រុង​គីមផូ នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា ចាប់ពី​ម៉ោង​២​រសៀល​តទៅ និង​នៅ​ផ្សារ​ក្រោមដី​អ៊ឺយចងប៊ូ ច្រក​លេខ​៣-៣ ក្នុង​ទីក្រុង​អ៊ឺយចងប៊ូ នា​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​២​រសៀល​តទៅ៕

លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា
ចែករំលែកតាម៖