ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ​២0១៩
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​អនុវត្ត​ការទទួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ឱ្យបាន​អតិបរមា  គោរព​តាមក្រឹត្រក្រម​និង​ស្តង់ដារ​បរិស្ថាន និង​បង់ពន្ធ​ជូន​រដ្ឋ ដោយមិនត្រូវ​ផ្តោតតែ​លើ​ប្រាក់​ចំណេញ​មួយ​មុខ​នោះទេ។ ការថ្លែង​របស់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​រោងចក្រ​ផលិត “មី​ជាតិ” ក្នុង​ភូមិ​ត្រពាំង​ពោធិ...