អំពីវិទ្យុផ្កាឈូក

អំពីវិទ្យុផ្កាឈូក

អំពីវិទ្យុផ្កាឈូក

វិទ្យុ​ផ្កាឈូក​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកជំនួញ​ប្រកបដោយ​សីលធម៌​មួយក្រុម​នៅ​កម្ពុជា​ដែល​មានគោលបំណង​ចង់​ផ្តល់​ការតបស្នង​ត្រឡប់ទៅ​សង្គម​និង​មនុស្សជាតិ​វិញ តាមរយៈ​សារព័ត៌មាន។

វិទ្យុ​យើង​​ផ្ដល់តែ​ព័ត៌មាន​ដែល​ល្អ​និង​មានប្រយោជន៍​បំផុត ដោយ​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ទុកចិត្​តបាន ហើយ​ព័ត៌មាន​ទាំងអស់​នោះ​នឹង​ជួយឱ្យ​ការងារ ការសិក្សា និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្ដាប់​និងអ្នកអាន​ឱ្យកាន់តែ​ប្រសើរឡើង។

ទស្សនវិស័យ

ចង់ឃើញ​ពិភពលោក​មួយ​ដែល​មនុស្ស​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ទាំង​ផ្លូវកាយ​​ទាំង​ផ្លូវចិត្ត តាមរយៈ​ការរស់នៅ​ប្រកបដោយ​គុណធម៌​និង​ការអធ្យាស្រ័យ​ឱ្យគ្នា​ទៅវិញ​ទៅមក និង​មាន​ការយល់ដឹង​ច្បាស់លាស់​ក្នុង​ការប្រតិបត្តិ​តាម​គោលការណ៍​ព្រះពុទ្ធសាសនា។

បេសកកម្ម

ផ្តល់ព័ត៌មានពិតប្រាកដនិងច្បាស់លាស់ប្រកបដោយអត្ថប្រយោជន៍​និង​ការអប់រំដល់មនុស្សលោក ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​និង​ការប្រកប​មុខរបរ​សម្រាប់​ជីវភាព​ល្អប្រសើរ។ វិទ្យុ​យើង​ផ្សព្វផ្សាយ​លើ​វិស័យ​ធំៗ​មួយចំនួន​ដូចជា​ការអប់រំ សុខភាព កសិកម្ម បរិស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។