ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើកទី​៥ «បង្កើន​ការអាន បង្កើត​ការសរសេរ»

ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើកទី​៥ «បង្កើន​ការអាន បង្កើត​ការសរសេរ»

សៀវភៅ គឺជាបណ្ដុំចំណេះវិជ្ជាសម្រាប់មនុស្សគ្រប់រូប មិនថាប្រុស ឬស្រី ចាស់ ឬក្មេងឡើយ។ ប៉ុន្តែ មិនប្រាកដថា មនុស្សគ្រប់រូបអាចស្វែងរកប្រភេទសៀវភៅដែលខ្លួនចូលចិត្តអានបានគ្រប់គ្នានោះទេ ដែលនេះជាហេតុធ្វើឲ្យមាន  កម្មវិធីពិព័រណ៌សៀវភៅកើតឡើងនៅក្នុងបណ្ដាប្រទេសនានាទូទាំងសកលលោក។

ដោយឡែកប្រទេសកម្ពុជាទើបតែចាប់ផ្ដើមមានកម្មវិធីពិព័រណ៌សៀវភៅលើកដំបូងនៅឆ្នាំ២០១២ ប៉ុណ្ណោះ ដែលជាការជួបជុំរវាងអ្នកបោះពុម្ភផ្សាយសៀវភៅ  អ្នកអានសៀវភៅ   បណ្ណារក្ស អង្គការនានាដែលធ្វើការទាក់ទងជាមួយនឹង សៀវភៅ អ្នកនិពន្ធ និងវិចិត្រករ។

នៅឆ្នាំ២០១៦ ពិព័រណ៌សៀវភៅកម្ពុជាលើកទី៥ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូដោយមានការដាក់តាំងបង្ហាញ និងលក់សៀវភៅចំនួន៦០ស្ដង់។ កម្មវិធីនេះទទួលបានការសហការនិងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ណាល័យជាតិ ក្រសួង អប់រំ យុវជននិងកីឡា ក្រសួងព័ត៌មាន ស្ថាប័នពាក់ពន្ធ័ផ្សេង និងអ្នកបោះពុម្ភផ្សាយសៀវភៅជាដើម៕

ចែករំលែកតាម៖