ទុនវិនិយោគក្រុមហ៊ុនអារ៉ាខាវ៉ាជាការចូលរួមធ្វើឱ្យមានកំណើនសេដ្ឋកិច្ច

ទុនវិនិយោគក្រុមហ៊ុនអារ៉ាខាវ៉ាជាការចូលរួមធ្វើឱ្យមានកំណើនសេដ្ឋកិច្ច

ប្រសាសន៍លោក វ៉ា សុវណ្ណតារា ខ្ញុំបានចាប់អារម្មណ៍តាំងពីក្រុមហ៊ុនធ្វើការផ្សព្វផ្សាយ។ អ៊ីចឹងខ្ញុំក៏បានចុះឈ្មោះទិញ ក៏ប៉ុន្តែខាងក្រុមហ៊ុនគេបានប្រាប់ថាទាល់តែ ក្រុមហ៊ុនសាងសង់អគារហ្នឹងបានចំនួន៣០ភាគរយ ទើបបានក្រុមហ៊ុនធ្វើកិច្ចសន្យាទិញលក់ ជាមួយហ្នឹងអតិថិជន។ (អ៊ី)ចឹងរហូតមកដល់ថ្ងៃនេះ បានក្រុមហ៊ុនចាប់ផ្តើមបើកធ្វើការចុះកិច្ចសន្យា។ ហើយប្រាក់ដែលយើងបង់ទៅឱ្យក្រុមហ៊ុនគឺក្រុមហ៊ុនមិនបានយកប្រាក់របស់យើងហ្នឹងទៅសាងសង់អគារហ្នឹងទេ។ ប្រាក់ហ្នឹងគឺយកទៅតម្កល់ក្នុងធនាគារ ទាល់តែក្រុមហ៊ុនសាងសង់អគារហ្នឹងរួច ទើបបានយើងបង្វិលប្រាក់ហ្នឹងទៅឱ្យក្រុមហ៊ុន។ នេះគឺជាទំនុកចិត្តដែលខាងលំនៅឋានអារ៉ាខាវ៉ាផ្តល់ជូនអតិថិជន

 វ៉ា សុវណ្ណតារា អតិថិជន
វ៉ា សុវណ្ណតារា អតិថិជន

ប្រសាសន៍​កញ្ញា ឡេវ អាលីយ៉ា មូលហេតុដែលសម្រេចចិត្តទិញខុនដូនេះ គឺដោយសារតែក្រុមហ៊ុនជប៉ុនគឺគាត់បានធ្វើការវិនិយោគទុននៅកម្ពុជា និងសហស្ថាបនិកពីកម្ពុជាយើងទៅគឺលោកគ្រូ អៀង សុធារ៉ា ដែលជាបុគ្គលដែលខ្ញុំគោរពស្រឡាញ់ហើយក៏ជឿជាក់លើគាត់។ ហើយមួយទៀត គឺខ្ញុំចង់ចាត់ចែងលុយកាក់ ទាក់ទង់នឹងពេលដែលខ្ញុំធ្វើការហើយ ខ្ញុំមានប្រាក់ខែ មួយចំណែក គឺវិនិយោគទៅលើទ្រព្យដែលខ្ញុំអាច afford (មានលទ្ធភាពទិញ) បាន។ ខ្ញុំគិតថាតម្លៃអារ៉ាខាវ៉ាគឺសមរម្យសម្រាប់ខ្ញុំនៅក្នុងការបង់ ហើយក៏មានលក្ខខណ្ឌមួយចំនួនដែលជំរុញឱ្យខ្ញុំទិញនៅខុនដូហ្នឹងមួយដែរ

កញ្ញា ឡេវ អាលីយ៉ា អតិថិជន
កញ្ញា ឡេវ អាលីយ៉ា អតិថិជន

ទាំងនេះ​ជា​ការ​អះអាង​ពី​សំណាក់​អតិថិជនដែល​បាន​ចុះ​កិច្ចសន្យា​ទិញ​លំនៅឋាន​អារ៉ាខាវ៉ា ក្រោយ​ពេល​សំណង់​នេះ​សាងសង់​បាន​ប្រហែល៣០ភាគរយ ពោល​គឺ​ប្រមាណ​ជា​៨ជាន់​ហើយ។

ក្រៅពី​ទទួល​បាន​ទំនុក​ចិត្តនិង​ការ​កោត​សរសើរ​ពី​អតិថិជន អារ៉ាខាវ៉ា​ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​លំនៅឋាន​ពី​ក្រសួង សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។ នេះ​បើ​តាម​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហរិញ្ញវត្ថុនៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហរិញ្ញវត្ថុ ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចសន្យា​ទិញ​លក់​ជា​មួយនឹង​​អតិថិជន​អារ៉ាខាវ៉ា​ កាល​ពី​ថ្ងៃ​ទី១៨ មិថុនា​កន្លង​ទៅ។

ប្រសាសន៍លោក រស់ ភីរុណ៖ ក្រុមហ៊ុនអារ៉ាខាវ៉ា ជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍលំនៅឋានធំៗទាំងអស់ដែល ប្រកាន់ខ្ជាប់នូវគោលការណ៍ ក្រមសីលធម៌វិជ្ជាជីវៈក្នុងការអនុវត្តច្បាប់ជាចម្បង។ ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនអារ៉ាខាវ៉ាគឺជាការចូលរួមចំណែកពីវិស័យឯកជនដែលមិនអាចខ្វះបានក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបាននៅក្នុងរង្វង់ ៧ភាគរយជាបន្តបន្ទាប់។ យើងខ្ញុំដែលជាបញ្ញត្តិករដែលជាអ្នកគ្រប់គ្រងក៏បានទទួលការពិនិត្យទៅលើឯកសាររបស់លោកបានត្រឹមត្រូវ ដែលបានដាក់ស្នើ​សុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានយ៉ាងល្អឥតខ្ចោះ ហើយក៏បានផ្សព្វផ្សាយប្រកាសចំពោះមុខសាធារណៈនៅទីនេះស្រាប់ហើយ គឺក្រុមហ៊ុនអារ៉ាខាវ៉ាបានបង្កើតនូវសេចក្តីទុកចិត្តដល់បងប្អូនដែលជាអតិថិជនសក្តានុពលទាំងអស់ ដើម្បីឱ្យមានភាពកក់ក្តៅ នៅក្នុងការទិញនូវលំនៅឋានប្រកបដោយភាពជឿជាក់។ នៅពេលដែលយើងទិញលំនៅឋាន ប្រកបដោយជំនឿទុកចិត្តយ៉ាងនេះ យើងប្រកដជាចូលទៅរស់នៅដោយមានសុភមង្គលជារៀងរហូត។

លោក រស់​ ភីរុណ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហរិញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ
លោក រស់​ ភីរុណ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហរិញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន «​អារ៉ាខាវ៉ា​» កាលពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងឱ្យដឹង​ដែរ​ថា នេះ​ជា​គម្រោង​ទី​៣ ក្នុង​ការសាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ ដែល​បាន​សហការ​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី។

សហស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា បាន​បញ្ជាក់​ពី​ទិសដៅ​នៃ​ការ​បង្កើត​គម្រោង​មួយ​នេះ​ថា​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​លំនៅឋាន​មួយ ដែល​សមរម្យ​ប្រកប​ដោយ​ភាព​សុខដុមរម្យនានិង​ប្រកប​ដោយ​ស្តង់ដា​ប្រទេស​ជប៉ុន។

លោក អៀង សុធារ៉ា សស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា 
លោក អៀង សុធារ៉ា សស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា

ប្រសាសន៍លោក អៀង សុធារ៉ា៖ គោលបំណងរបស់យើងគឺ យើងចង់ផ្តល់នូវលំនៅឋានមួយដែលមានស្ដង់ដាខ្ពស់ ស្ដង់ដាជប៉ុន ហើយយើងសង់នៅលើទឹកដីខ្មែរយើងដល់ប្រជាពលរដ្ឋខ្មែរឱ្យបានរស់នៅ ឱ្យមានសុវត្ថិភាព ហើយមានសុខដុមរម្យនា ជាពិសេសគឺមានគុណធ៌ម។​ ​(អ៊ី)ចឹងការដែលយើងសង់នេះគឺសង់នៅក្នុងតម្លៃមួយដែលសមរម្យ ដែលជាការបង្កលក្ខណៈមួយឱ្យប្រជាពលរដ្ឋដែលលោកមានប្រាក់ចំណូលទាប សមរម្យ មធ្យមនោះមានលទ្ធភាពនឹងមកបង់រំលោះគ្មានការប្រាក់បន្តិចម្តងៗដើម្បីទទួលបានលំនៅឋាន

ចែករំលែកតាម៖