អ្នកជំនាញ​ថា ការយល់ដឹង​ពី​កាល់ស្យូម​គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ស្រ្តី​ជា​ម្តាយ​និង​កុមារ

អ្នកជំនាញ​ថា ការយល់ដឹង​ពី​កាល់ស្យូម​គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ស្រ្តី​ជា​ម្តាយ​និង​កុមារ

អ្នកចូលរួមក្ក្នុងសិក្ខាសាលាលើកទី២ ស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ” (រូបភាពដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា)

កាល់ស្យូម​មាន​សារសំខាន់ សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​កម្ពស់​របស់​កុមារ។ ហើយ​កាល់ស្យូម​ក៏​ជួយ​ដល់​ស្ត្រី​ដែល​កំពុង​ពរពោះ ចំពោះ​ការ​ការពារ​ខ្លួន​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ការ​សម្រាល​កូន​មុន​ខែ និង​ជំងឺ​ពុក​ឆ្អឹង​ជា​ដើម។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រធាន​ប្រតិបត្តិ​ផ្នែក​ឱសថ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា (CHC) ប្រចាំ​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា លោកស្រី Monsinee Sathirakawinskul ក្នុង​សិក្ខាសាលា​លើក​ទី​២ ស្តី​ពី “សារប្រយោជន៍​នៃ​កាល់ស្យូម​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កុមារ” នៅ​ខេត្ត​បាត់ដំបង កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា កន្លង​ទៅ។

អ្នកស្រី Monsinee បាន​បន្ថែម​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ការ​អប់រំ​ដល់​ស្រ្តី ចំពោះ​ភាព​ជា​ម្តាយ ក៏​ដូចជា​អប់រំ​ស្រ្តី​មាន​ផ្ទៃពោះ និង​ស្រ្តី​ស្ថិត​ក្នុង​វ័យ​បន្តពូជ ឱ្យ​យល់​កាន់​តែ​ច្រើន​អំពី​សារសំខាន់​នៃ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ ជាពិសេស​សារសំខាន់​នៃ​កាល់ស្យូម​សម្រាប់​ខ្លួន​គាត់ និង​កូន​តូចៗ​ជាទី​ស្រឡាញ់​របស់​គាត់”។

សិក្ខាសាលា​ដែល​មាន​អ្នក​ចូលរួម​ជាង​១០០​គ្រួសារ ដែល​ភាគ​ច្រើន​ជា​ស្រ្តី​មាន​ផ្ទៃពោះ ស្រ្តី​ជា​ម្តាយ និង​កុមារ​តូច​នោះ រៀបចំ​ដោយ​សមាគម​ឆ្មប​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា។ ប្រធាន​សមាគម​ឆ្មប​កម្ពុជា លោកស្រី ឆាយ ស្វែងជាអាទិ៍ អះអាង​ថា កិច្ចសហការ​រវាង​សមាគម​ឆ្មប​កម្ពុជា និង​ក្រុមហ៊ុន​សាណូហ្វី ពិត​ជា​មាន​សារសំខាន់ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ និង​ស្រ្តី​ដែល​ត្រៀម​ខ្លួន​មាន​ផ្ទៃពោះ។

អ្នកចូលរួមក្ក្នុងសិក្ខាសាលាលើកទី២ ស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ” (រូបភាពដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា)
អ្នកចូលរួមក្ក្នុងសិក្ខាសាលាលើកទី២ ស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ” (រូបភាពដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា)

អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ថា ស្រ្តី​គួរ​ទទួលទាន​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់ ជា​រៀងរាល់​ថ្ងៃ​ចាប់​ពី​សប្តាហ៍​ទី​២០​នៃ​ការ​ពពោះ។

ដោយឡែក បើ​តាម​ការសិក្សា​របស់ Nutrition Reviews ការ​បន្ថែម​កាល់ស្យូម​១០០០​មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ មាន​អត្ថប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បាន​៣១% ទៅ ៦៥% និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​បាន​២៤%។ ខណៈ​នៅ​កម្ពុជា កុមារ​ប្រហែល​៣២% ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​ជំងឺ​ក្រិន ដោយសារ​កង្វះ​កាល់ស្យូម៕

ចែករំលែកតាម៖