ក្រុមហ៊ុនហិរញ្ញវត្ថុពិភពលោកទទួលទូទាត់ប្រាក់ដោយស្គេនកូដឃ្យូអរ (QR Code) ដំបូងនៅកម្ពុជា ដោយសហការជាមួយវីង

ក្រុមហ៊ុនហិរញ្ញវត្ថុពិភពលោកទទួលទូទាត់ប្រាក់ដោយស្គេនកូដឃ្យូអរ (QR Code) ដំបូងនៅកម្ពុជា ដោយសហការជាមួយវីង

ការប្រើប្រាស់ប្រព័ន្ធទូទាត់ដោយស្គេនកូដឃ្យូអ (QR Code) របស់ក្រុមហ៊ុនម៉ាស្ទ័រកាត (Master Card) នៅកម្ពុជា

«ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក​ដូចជា​ម៉ាស្ទ័រ​កាត (Master Card) គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​វីង ក្នុង​ការ​បង្កើត​ប្រព័ន្ធ​បរិយាកាស​នៃ​ការ​ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកប​ដោយ​ភាព​ជោគជ័យ និង​ផ្តល់ជា​ចំនូល​ប្រចាំ​ថ្ងៃ​សម្រាប់ភ្នាក់ងារ ដៃគូ​សហការ សាជីវកម្ម សហគ្រាស​ខ្នាត​តូច និង​មធ្យម ម្ចាស់​អាជីវកម្ម និង​ស្ថាប័ន​នានា ទាំង​នៅ​ទីក្រុង និង​នៅ​តាម​ទីជនបទ»។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ធនាគារ​ឯកទេស​វីង (Wing) លោក ចូចូ ម៉ាឡូឡូស។

ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​លើក​ដំបូង​នូវ​ប្រព័ន្ធ​ទូទាត់​ដោយ​ស្គេន​កូដ​ឃ្យូអរ (QR Code) របស់​ក្រុមហ៊ុន​ម៉ាស្ទ័រកាត (Master Card) នៅ​កម្ពុជា សហការ​ជាមួយ​នឹង Wing កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។

ការ​ប្រកាស​បង្កើត​ជម្រើស​បង់​ប្រាក់​ថ្មី​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ទីផ្សារ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពិសេស​កម្ពុជា កំពុង​ផ្លាស់ប្តូរ​ទៅ​ជា​សង្គម​ដែល​មាន​ការ​ទូទាត់​មិន​ប្រើ​សាច់​ប្រាក់ (Cashless)។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង (Wing)
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង (Wing)

បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​សំដៅ​ដល់​ការ​មិន​ទូទាត់​សាច់​ប្រាក់​សុទ្ធ (Cashless) ដែរ​នោះ គឺ​មិន​បាន​កាត់​ចង្វាក់​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​នោះ​ទេ ខណៈ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​ធ្វើ​ឱ្យ​លំហូរ​នៃ​សេដ្ឋកិច្ច​មាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់។ នេះ​បើ​តាម​របាយការណ៍​នៃ​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​មេគង្គ (MBI) ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB និង​មូលនិធិ​ជំនួយ​អូស្រ្តាលី (Australian Aid)។

នាយក​ម៉ាស្ទ័រកាត​ប្រចាំ​តំបន់​ឥណ្ឌូចិន លោកស្រី Winnie Wong អះអាង​ថា នៅ​ពេល​ដែល​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​រក​យុគសម័យ​នៃ​ប្រព័ន្ធ​ឌីជីថល ការ​ទូទាត់​តាម​អេឡិចត្រូនិក​ក៏​គួរ​តែ​ដើរ​ទន្ទឹម​គ្នា​ផង​ដែរ។

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្ហាញ​ថា ជាង​៧៣% នៃ​អ្នក​ប្រើប្រាស់​កាត​គាំទ្រ​ទៅ​នឹង​ដំណោះស្រាយ​ទូទាត់​ប្រាក់​តាម​ទូរសព្ទ ដែល​បាន​បំពេញ​នូវ​តម្រូវការ​សម្រាប់​ដំណើរការ​ទូទាត់​ប្រាក់​ផ្សេងៗ ព្រោះ​វា​មាន​ភាព​ងាយស្រួល ប្រើ​ពេល​វេលា​តិច និង​ចំណាយ​តិច​តួច៕

ចែករំលែកតាម៖