ខែនៃមិត្តភាពកម្ពុជាជប៉ុន

ខែនៃមិត្តភាពកម្ពុជាជប៉ុន

(កណ្ដាល) លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (រូបភាពដោយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ខែ​មិត្តភាព​កម្ពុជា​ជប៉ុន គឺ​ព្រឹត្តិការណ៍​ដំបូងដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​សរុប​ព្រឹត្តិការណ៍​ដែល​ស្ថានទូត ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​វិស័យ​ឯកជន​របស់​ជប៉ុន គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា​នា​ដំណាច់​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខែ​មិត្តភាព​កម្ពុជា​ជប៉ុន​នៅ​ឯ​ស្ថានទូត​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា។

លោក​ទូត​ជប៉ុន​បន្ត​យ៉ាង​ដូច្នេះ​ថា៖ “គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ គឺ​ក្រៅ​អំពី​ការ​អបអរសាទរ​ចំណង​មិត្តភាព​ការ​ទូត​នៃ​ខួប​លើក​ទី​៦៥​ឆ្នាំ​រវាង​ជប៉ុន និង​កម្ពុជា គឺ​ដើម្បី​ជា​សារ​ក្នុង​ចែក​រំលែក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍​របស់​ជប៉ុន ដែល​គ្រោង​នឹង​រៀបចំ​នា​ពេល​បន្ត​បន្ទាប់”។

តារាងកម្មវិធីសម្រាប់ខែមិត្តភាពកម្ពុជាជប៉ុន (រូបភាពដោយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)
តារាងកម្មវិធីសម្រាប់ខែមិត្តភាពកម្ពុជាជប៉ុន (រូបភាពដោយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)

កម្មវិធី​ដែល​គ្រោង​នឹង​ប្រារព្ធ​រួម​មាន៖ កម្មវិធី​ផ្លាស់​ប្តូរ​យុវជន JENESYS ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​កម្ពុជា​ជប៉ុន ពិព័រណ៍​ការ​សិក្សា​ប្រទេស​ជប៉ុន ពិព័រណ៍​ទេសចរណ៍​ជប៉ុន មហោស្រព​បុងអូដូរី មហោស្រព​ភាពយន្ត​ជប៉ុន កម្មវិធី Cosplay គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​ជាមួយ​ប្រទេស​ជប៉ុន ក៏​ដូចជា​សន្និសីទ ASCOJA លើក​ទី​២៤ ដែល​រៀបចំ​ដោយ​អតីត​និស្សិត​អាស៊ាន​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា៕

ចែករំលែកតាម៖