អានុភាពនៃក្តីស្រឡាញ់

អានុភាពនៃក្តីស្រឡាញ់

“អ្វីៗ​ដែល​ល្អ ជា​កុសល និង​ឆ្នៃ​បង្កើត​នៅក្នុង​លោកនេះ មាន​ប្រភព​ចេញពី​សេចក្តី​ស្រឡាញ់” នេះ​គឺជា​ការ​លើកឡើង​របស់​លោក Christopher Lee ស្ថាបនិក​អង្គការ HEDC អន្តរជាតិ​និង​ជា​អ្នកចងក្រង​វគ្គអប់រំ​និង​សៀវភៅ OPERACY។

លោក Lee លើកឡើង​​ថា ក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​លើ​លោក។ វា​អាច​បញ្ចៀស​ឬ​ទប់ស្កាត់​អំពើ​វិនាសកម្ម​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ការ​ប្រើប្រាស់​ភាព​វៃ​ឆ្លាត​របស់​មនុស្ស។

លោក​លើក​ជា​ឧទាហរណ៍​ថា ភាពឈ្លាសវៃ​របស់​មនុស្ស​អាច​ឱ្យយើងបង្កើតគ្រាប់បែកបរមាណូ ហើយ​ជាមួយនិង​សមត្ថភាព​បែបនេះ វា​អាចនាំ​ឱ្យ​មាន​ការបំផ្លាញ​ភពផែនដី​របស់​យើង​បាន។ ក៏ប៉ុន្តែ​ដោយសារ​ក្ដី​ស្រឡាញ់ វា​អាច​ធ្វើ​ឱ្យ​យើង​មាន​តុល្យភាព​នៃ​ឥទ្ធិពល​របស់​ភាព​ឈ្លាសវៃ​នេះ​បាន មិន​ឱ្យ​ធ្វើ​រឿង​ដែល​បំផ្លាញ​ភពផែនដី។

លោក​បន្ត​ថា រឿង​អាក្រក់​ដែល​បាន​កើតឡើង​នៅក្នុង​ពិភពលោក​នេះ រួមបញ្ចូល​ទាំង​អំពើ​ពុករលួយ ការជួញដូរ​កុមារ ការជួញដូរ​គ្រឿងញៀន និង​ការរំលោភបំពាន​កុមារ កើតឡើង​ដោយសារតែ​ខ្វះ​ក្តីស្រឡាញ់។

ដូច្នេះ​លោកថា ដើម្បីរក្សាភពផែនដីនិង​ប្រជាជាតិរបស់យើង ចាំបាច់​ត្រូវ​មាន​ក្ដី​ស្រឡាញ់​ឱ្យ​បាន​ច្រើន ហើយ​ក្ដី​ស្រឡាញ់​នេះ​ទៀត​សោធ ត្រូវ​ស្ដែង​ចេញ​ជា​សកម្មភាព​ មិនមែន​គ្រាន់​តែ​និយាយ​នោះទេ៕

 

ចែករំលែកតាម៖