អានុភាពនៃសុបិន

អានុភាពនៃសុបិន

“មនុស្ស​ដែល​មិនមាន​គោលដៅ នឹងត្រូវ​ធ្វើការ​ឱ្យ​មនុស្ស​ដែល​មាន​គោលដៅ” នេះ​គឺ​ជា​លើកឡើង​របស់​លោក Christopher Lee ស្ថាបនិកអង្គការ HEDC អន្តរជាតិនិងជាអ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY។

លោក Lee លើកឡើង​ទៀត​ថា មនុស្ស​ភាគច្រើន​ចង់​ទទួលបាន​នូវ​ភាពជោគជ័យ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើដំណើរ​ទៅណា។ ដូច្នេះ លោក​ថា គោលដៅ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជិវិត​យើង។ លោក​ចែករំលែកថា ​គោលដៅ SMART គឺជារបៀប​(ឬវិធីសាស្រ្ត) មួយ​ដែល​ធ្វើឱ្យ​យើង​ងាយ​ចងចាំ​នូវ​ចំណុច​ទាំងឡាយ​នៅក្នុង​គោលដៅ។

  • S (Specific) មានន័យថា “ជាក់លាក់”
  • M (Measureable) មានន័យថា “អាចវាស់វែងបាន”
  • A (Achievable) – “ការសម្រេចបាន”
  • A (Result oriented) “ការផ្តោតទៅលើលទ្ធផល”
  • T (Time limit) “ពេលវេលាកំណត់មួយ”

លោក Lee ឱ្យ​ដឹង​ដែរ​​ថា គោលដៅ​សំខាន់ៗ​សម្រាប់​បុគ្គល​ម្នាក់ៗ​មាន​ចំនួន​៥ (5Ls)៖

  • គោលដៅជីវិត (Life goal)
  • គោលដៅនៃក្តីស្រលាញ់ (Love goal)
  • គោលដៅនៃការរៀនសូត្រ (Learning goal)
  • គោលដៅជាអ្នកដឹកនាំ (Leadership)
  • ការបន្សល់នូវកេរ្ត៍ដំណែល (Leaving something behind)
ចែករំលែកតាម៖